មុខសញ្ញាបន្លំលួចយកប្រាក់ម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនអនុវត្តតាមច្បាប់

បាត់ដំបង៖​ នៅថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២​៣​ វេលាម៉ោង ០៩និង០០នាទី​ ត្រង់ចំណុចផ្សាថ្មគោលស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់​ដំបង​ មានករណីបន្លំលួចប្រាក់នៅក្នុងហោប៉ៅ​ មួយករ​ណី​ ដែលករណីនេះបង្កដោយជនសង័្សយម្នាក់ បានធ្វេីសកម្មភាពលូក​ហោប៉ៅលួចយកប្រាក់ ពីជនរងគ្រោះ​ឈ្មោះ​ ហាប់ រំដួល ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិតាសី ឃុំតា​ម៉ឺន ស្រុកថ្មគោល​ខេត្តបាត់ដំ​បង​។ ពេលជនសង្ស័យកំពុងធ្វេីសកម្មភាពនេះ​ ត្រូវម្ចាស់ដឹងទាន់ជនសង័្សយបានទម្លាក់ប្រាក់ចោលនៅទីនោះ​ និងត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទី​នោះឃាត់ខ្លួនរួច នាំមកកាន់អធិការ​ដ្ឋាននរបាលស្រុកថ្មគោលធ្វេីការ​សា​ក​សួរ​ដែលជនសង័្សយឈ្មោះសុខ ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។ ទឹកប្រាក់ដែលជនសង្ស័យលូកយកបាន រួចទម្លាក់ចោលមានចំនួន​ ២៥០.០០០​ (ម្ភៃប្រាំម៉ឺន) រៀល។

អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង​ លោកសេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានរៀបចំសំណុំ​រឿងបញ្ជូនជនសង័្សយខាងលេី មកផែនជំនាញអនុវត្តបន្តតាមច្បាប់​ រីឯប្រាក់ជាភស្តុតាងបានប្រគល់ជូនជនរងគ្រោះវិញ៕