នគរបាលចរាចរណ៍ស្រុកស្អាងរងការចោទ «និយាយពាក្យក្រឡេកក្រឡុច»

កណ្តាល៖ ពលរដ្ឋមួយរូប ដែលកាន់គណនី «នង សុខហៀង» បានចោទនគរបាលចរាចរណ៍ស្រុកស្អាង «និយាយពាក្យក្រឡេកក្រឡុច» ចំពោះការចាប់គាត់ផាកពិន័យ មិនមានភស្តុតាងត្រឹមត្រូវ ។

គណនីនេះបានសរសេរថា «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះតែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ ។ មុនដំបូងហៅឡានខ្ញុំខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលឆ្លើយថាបងបើកឡានលេងទូរស័ព្វ ។ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅទូរស័ព្ឌទេ ទូរស័ព្ឌនៅប្រពន្ធខ្ញុំទុក្ខក្នុងការបូប» ។

គណនីដដែលនេះបន្តថា គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ខ្ញុំក៏ចុះទៅជួបមេខ្ញុំក៏ថាខ្ញុំអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ឌខ្ញុំថាខ្ញុំមិនមានទូរស័ព្ឌជាប់ខ្លួនទេ។គាត់ក៍បោះដៃទៅអ្នកសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែរខ្ញុំពាក់តាំងពីព្រែកបិមកម្លេះខ្ញុំមិនបានដោះទេ។គាត់ក៍ដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ»។

បើតាមគណនីដដែល«លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូស័ព្ឌថតទុក្ខជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ឌ ម្តងថាអត់ពាក់ខ្សែរក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ខ្ញុំខឹងពេកសូមធូកអ្នកខាងមកអុចអោយស្បត់ហើយគាត់ខ្ញុំនាំគ្នាមកអុកឡុកកន្លែងគាត់គាត់គម្រាមយកឡានខ្ញុំទុក្ខខ្ញុំថាយកដល់ណាក៍បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងស្រុកកោះធំចម្ងាយ២០០ម៉ែត»៕