ជនសង្ស័យ២ នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅ ក្រុងខេមរភូមិន្ទ

ស្នងការដ្ឋាននគរបាលក្រុងកោះកុង ឱ្យដឹងថា នៅយប់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២៣ កំលាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋានក្រុងខេមរភូមិន្ទ បានចុះបង្ក្រាបមុខសញ្ញាលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនបានមុខសញ្ញាសង្ស័យ ២ នាក់។

ស្នងការដ្ឋាននគរបាលក្រុងកោះកុងបញ្ជាក់ ជនសង្ស័យទាំង២ នាក់ ៖១-ឈ្មោះ ហៀង សំអូន អាយុ ១៦ឆ្នាំ
និង ២-ឈ្មោះ ម៉ា វណ្ណៈ អាយុ ១៧ឆ្នាំ ដោយ ដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ក្រវិលរង្វាន់ស្រាប៊ៀ ២៣$ និង ១,៨៩៥,០០០៛ – កាតទូរសព្ទ ១៤៥$ និង ៣២៩,០០០៛ – លុយ ៦១៣,០០០៛ ។ ករណីនេះ សមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕