បន្ទាយមានជ័យ៖ កងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោកកាលពីថ្ងៃទី ២២ មីនា ២០២៣រាវរកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបចំនួន ១៤១គ្រាប់ ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
របាយការណ៍កងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក បង្ហាញថា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមមានៈ មីន 72A ចំនួន ៦៣គ្រាប់ មីន K69 ចំនួន ២៣គ្រាប់ មីន POM Z2 ចំនួន ៣គ្រាប់ មីន PMN -2 ចំនួន ២គ្រាប់ មីន M24US ចំនួន ១៦គ្រាប់ គ្រាប់បែកដៃ ចំនួន ១គ្រាប់គ្រាប់បន្សាបរួច ចំនួន ១៩គ្រាប់ និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ UXO ចំនួន ១៤គ្រាប់។
គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ត្រូវបានកងកម្លាំងបោសសម្អាតមីន កងទ័ពជើងគោក បានរក្សាទុកនៅតាំងសុវត្ថិភាព ផងដែរ ៕