អប់អរសាទរ! ក្រុងព្រះសីហនុ នឹងមានរថយន្តក្រុងខ្សែរត់ចំនួន៤ខ្សែ ប្រវែង៧៥ គ.ម

ព្រះសីហនុ៖ តាមរយៈការសិក្សាជាបឋមរបស់ក្រុមការងារ ក្នុងក្រុងព្រះសីហនុ នឹងមានរថយន្តក្រុងខ្សែរត់ចំនួន ៤ខ្សែ ប្រវែង៧៥ គ.ម រួមមាន ខ្សែទី១ពីព្រលានយន្តហោះ -ផ្សារលើ ប្រវែង ២៥គ.ម ខ្សែទី២ ពីផ្សារលើ-ផ្សារលើ ប្រវែង ១៥ គ.ម ខ្សែទី ៣ ពីរង្វង់មូលតោពីរ-ព្រលានយន្តហោះ ប្រវែង២០ គ.ម និង ខ្សែទី ៤ ពីផ្សារលើ-ចំណោតរាមប្រវែង១៥ គ.ម។

នេះបើតាមតាមប្រជុំពិភាក្សាស្តីពីការចុះសិក្សាបឋម លើសមិទ្ធិលទ្ធភាពការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងនៃការប្រើប្រាស់រថយន្តក្រុង នឹងផ្តល់ផលប្រយោជន៏ដល់ប្រជាជនមួចំនួនរួមមាន ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ មានសុវត្ថិភាព និងផាសុខភាព សន្សំសំចៃពេលវេលា និងថវិកា កាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន កាត់បន្ថយឧស្ម័នបំពុលបរិស្ថាន និងបង្កើនភាពស៊ីវិល័យក្នុងក្រុង និងទាក់ទាញទេសចរណ៏៕