ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២ សមត្ថកិច្ច ធ្វើការបង្ក្រាបអំពើអាជីវកម្មផ្លូវភេទចំនួន១៣០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៤៩នាក់ និងសង្គ្រោះជនរងគ្រោះចំនួន ២២៥នាក់។ ក្នុងនោះមានអនីតិជន១៩នាក់ និងជនបរទស១០នាក់ ហើយមាន៣សញ្ជាតិ។
នេះបើលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ នៅថ្ងៃ២៣ មីនា។
លោកស្រីបន្ដថា ក្នុងចំណោមសង្គ្រោះជនរងគ្រោះទាំង២២៥នាក់នេះ មានអាយុក្រោម១៥ឆ្នាំ ចំនួន ១២៤នាក់ , អាយុ១៥-១៧ឆ្នាំ ចំនួន៣១នាក់ និងអាយុ១៨ឆ្នាំឡើង៧០នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៤៨នាក់ និងប្រគល់ឲ្យគ្រួសារ ១៧៧នាក់)៕