ព្រះមហាក្សត្រយាងប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់កីឡានៅខេត្តសៀមរាប

សៀមរាប៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះ បានយាងប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា និង រត់ភ្លើងគប់កីឡានៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នេះ នៅខាងមុខប្រាសាទអង្គរវត្តនាខេត្តសៀមរាប ។

ពិធីព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា ត្ររូវបានរៀបចំធ្វើឡើង ស្របពេល មា នព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (សមរាត្រី) ជាមួយនឹងភ្លើងគប់ស៊ីហ្គេមនឹងត្រូវបានបញ្ឆេះ ដោយពន្លឺព្រះអាទិត្យដែលរះនៅមុខប្រាសាទអង្គរវត្តដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី២១ មីនា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៤៥ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕