ក្រុមហ៊ុនមួយកំពុង សិក្សាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត

ភ្នំពេញ ៖ ក្រោយមានការស្វែងរកដៃគូវិនិយោគនាពេលកន្លងមកនោះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា មានក្រុមហ៊ុនឯកជនមួយហើយ ទទួលការអនុញ្ញាតឲ្យសិក្សាគម្រោងផ្លូវល្បឿនលឿនពី ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។

ក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមក្នុងក្រុងបាត់ដំបង នាថ្ងៃ២០ មីនា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងថា «មានក្រុមហ៊ុនឯកជនមួយ បានទទួលការអនុញ្ញាតឲ្យសិក្សាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត ផងដែរ»។