ករណីផ្ទុះកំប៉ុងហ្គាស់បង្កជាអគ្គិភ័យ ​នៅខណ្ឌចំការមន

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧ និង៤៥នាទីព្រឹក មានករណីអគ្គិភ័យកើតឡើង ស្ថិតនៅចំណុចសំណង់មិនរៀបរយតាមបណ្តោយផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ៖ ម្ចាស់ទីតាំងឈ្មោះ សុក វណ្ណកាយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារសង្កាត់ ប្រភេទសំណង់ ផ្ទះឈើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ x ០៣ម៉ែត្រ ។ មូលហេតុ​ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស់បង្កជាអគ្គិភ័យ និងបណ្តាលឲ្យឆេះសំណង់មិនរៀបរយអស់ចំនួន ៥ខ្នងផ្ទះ (ទំហំ០៤ម៉ែត្រ×០៣ម៉ែត្រ) រួមនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមានរបួសដល់មនុស្សឡើយ ។

ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យ​អគ្គិភ័យ​ចំនួន ៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៨ឡាន ស្មើរនឹង ៣៨ម៉ែត្រគូប ។ រថយន្តក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាសទឹកអស់ ២ឡាន ស្មើរ១២ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនកោះនរាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ៦ម៉ែត្រគូប និងបានពន្លត់ចប់នៅម៉ោង០៩ និង១៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕