កំពត៖ ស្ត្រីដែលយកសពកូនក្នុងផ្ទៃអាយុ ៤ខែនៅសម្ភពដើមអង្រ្កងធ្វើការធ្វេសប្រហែស បណ្តាលអោយដាច់ពោះវៀននោះ បណ្តាលអោយដាច់ពោះវៀននោះបានទទួលមរណះភាព កាលពីវេលាម៉ោង ០២ និង ១០នាទី រំលងអាធ្រាត្រយប់មិញ ១៦ មីនា ២០២៣។
តាមទំព័រហ្វេស Chan Ra បានសរសេរថា «សេចក្ដីជូនដំណឹង ប្អូនស្រីជីដូនមួយខ្ញុំ ដែលយកសពកូនក្នុងផ្ទៃអាយុ ០៤ខែ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង ធ្វេីការធ្វេសប្រហេស បណ្តាលអោយដាច់ពោះវៀននោះ។ គាត់បានទទួលមរណះភាព កាលពី វេលាម៉ោង ០២ និង ១០នាទី រំលងអាធ្រាត្រយប់មិញ ១៦ មីនា ២០២៣»។
ហ្វេសបុកបន្តថា «នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហើយ សពប្អូនស្រីយកមកធ្វេីបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត (សា វឿន)»។
ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕