កុំតែឃើញទាន់ កុំអីបាត់ប្រមោលក្នុងករណីលួចម៉ូតូខេត្តតាកែវ

ខេត្តតាកែវ ៖មានករណីអំពើលួច(ម៉ូតូ)មួយ កើតឡើងនៅចំណុចមុខតូបលក់ដូរលើផ្លូវលំ ក្នុងភូមិទួលការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃ១៤ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ៩:៣០នាទី បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ។

ជនសង្ស័យទាំងពីរនាក់នោះ បាន ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ក្រហមសេរី ២០១៩ឡើងតែម ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1GQ-7243 បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកសេ.១២៥ ពណ៌ខ្មៅ សេរី ២០១៩ ពាក់ផ្លាកលេខតាកែ1s.0393 ជារបស់ជនរងគ្រោះឈ្មោះ ជឿន ឆាន្នី ភេទប្រុស អាយុ ២៥ឆ្នាំនៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះទុកម៉ូតូប្រហែសមិនដកកូនសោរ ហើយចូលទិញឥវ៉ាន់។

តែពេលធ្វើសកម្មភាពជនរងគ្រោះបានឃើញភ្លាមៗ បានស្រែក ក៏មានប្រជាពលរដ្ឋ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលដែលល្បាតតាមដងផ្លូវជួយធ្វើអន្តរាគមន៍ភ្លាមៗ ដេញតាមរហូតមកដល់ចំណុចផ្លូវឆ្លងស្ទឹងស្លាគូ ស្ថិតក្នុងភូមិមឿងចារ្យ ជនសង្ស័យទាំង០២នាក់បានផ្ដួលម៉ូតូ របស់ខ្លួន និងម៉ូតូរបស់ជនរងគ្រោះចោលនៅមាត់ស្ទឹង រួចរត់ឆ្លងស្ទឹងគេចខ្លួនបាត់។

បច្ចុបន្ន ម៉ូតូជនរងគ្រោះសមត្ថកិច្ចយើងបានប្រគល់ជូនម្ចាស់ដើមវិញរួចហើយ រីឯវត្ថុតាងម៉ូតូជនសង្ស័យបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងនមស្រាវជ្រាវអត្តសញ្ញាណជនល្មើសចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕