ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យមា្នក់ ពាក់ព័ន្ធនឹងស្ថានទម្ងន់ទោសដោយសារកាប់គាស់ទម្លុះទម្លាយ ដើម្បីលួចទ្រព្យបសម្បត្តិអ្នកដទៃ។
អធិការដ្ឋាននគរបាលខណ្ឌមានជ័យឱ្យដឹងថា ជនសង្ស័យ ខាងលើនេះមាន ឈ្មោះ ថង សំណាង ភេទប្រុស អាយុ ២៨ឆ្នាំដែលមានទីកន្លែងស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលចមានស្ថានទម្ងន់ទោសដោយសារកាប់គាស់ទម្លុះទម្លាយ (គាប់បន្ទប់ជួលយកទ្រព្យសម្បត្តិ) ។
ជនសង្ស័យ ខាងលើនេះ បានប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១ម៉០០នាទី ។
រីឯ ជនរងគ្រោះឈ្មោះ ឆាយ សារ៉េត ភេទប្រុស អាយុ ៥៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មន្រ្តីរាជការ ។បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕