ពន្ធដារអញ្ជើញ លោក ម៉ាក់ ភាវូ ចូលខ្លួនមកទូទាត់បំណុលពន្ធ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញ លោក ម៉ក់ ភាវ៉ូ អគ្គនាយកក្រុមហ៊ុន ម៉ក់ ភាវូ អ៊ីមផត អិចផត ខូអិលធីឌី ចូលខ្លួនមកទូទាត់បំណុលពន្ធ ដើម្បីឱ្យស្របតាម ច្បាប់ស្តីពីសារពើពន្ធដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និង ប្រកាសលេខ ៩៦២ សហវ ប្រក ចុះថ្ងៃទី២០ ខែវីច្ឆិកា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ។

ក្នុងលិខិតដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១០ ខែកម្ភៈ ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ម៉ាក់ ភាវូ អ៊ីមផត អិចផត ខូអិលធីឌី (MAK PHEAVDL IMPORT EXPORT CD., LTD.) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ B120-29000163 ចុះបញ្ជីនៅសាខាពន្ធដារខេត្តតាកែវ ជ្រាបថា ការបង់ប្រាក់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ ពន្ធគ្រប់រូប ដើម្បីចូលរួមចំណែកក្នុងថវិកាជាតិ។

កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយក មកដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញលេខ ២៦៥០ អពដ.សខ.តក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមវាក្យខណ្ឌ ខ កថាខណ្ឌ ៦ មាត្រា ៩៥ (ថ្មី) នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអរព្ជើាញលោកអគ្គនាយក មកការិយាល័យបំណុលពន្ធ នៃសាខាពន្ធដារខេត្តតាកែវ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋា។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ មាត្រា ១៣៥ និងមាត្រា ១៣៦ ខែ ច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោកអគ្គនាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕ ដោយ៖ ពុទ្ធិពល