ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ពាក់ពន្ធ័ករណីចោរកម្មលួចម៉ូតូស្ថិតនៅក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១–ឈ្មោះ អ៊ុយ ផានិត ភេទប្រុស មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ជាអ្នកបើកម៉ូតូក្រោយពីលួចបានយកទៅផ្លុងចោលនៅក្បែរស្ពានកោះពស់ សង្កាត់៣ ។ ជនសង្ស័យនេះគឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ២លើក លើកទី១ក្នុងឆ្មាំ២០១៧ រយះពេល២ឆ្នាំ០៦ខែ ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់និងលើកទី២ក្នុងឆ្នាំ២០២១ រយ:ពេល០១ឆ្នាំពីបទលួចម៉ូតូ (មិនរាងចាល) ។

២–ឈ្មោះ ឃួន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅម្តុំរ៉ាក្រុមទី១៣ ភូមិ៣សង្កាត់លេខ៣ ក្រុង–ខេត្តព្រះសីហនុ ចូលរួមលួច ។ ជនសង្ស័យនេះគឺជាមុខសញ្ញាធ្លាប់ ជាប់ពន្ធនាគារ១លើកក្នុងឆ្មាំ២០២២ រយៈពេល០៦ខែពីបទប្រើប្រាស់អាវុធដោយខុសច្បាប់ ។ និង ៣–ឈ្មោះ ផល្លា វិច្ឆិកា ហៅវ៉ិច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្រុមទី១៥ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង–ខេត្តព្រះសីហនុ ជនដៃដល់លួចម៉ូតូ ។

របាយការណ៍ដដែលបន្តថា វត្ថុតាងចាប់យកបានរួមមានម៉ូតូSCOPY (ផលនៃអំពើលួច) ដាវ០២ដើម និងកាំបិតផ្គាក់០១ដើម ។បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការបន្ត ៕
ដោយ៖ ពុទ្ធិពល