ស្វាមីស្រ្តីដែលត្រូវសម្លាប់នៅណាហ្គាវើលប្រកាសផ្តល់ជូនសារគុណជាទីគាប់ចិត្តដល់ជនណាផ្តល់ព័ត៌មានអំពីជនសង្ស័យនិងចាប់បានជននោះ

យោងតាមទំព័រហ្វេសប៊ុក Chan Sour ដែលត្រូវបានគេស្គាល់ថាជាស្វាមីស្ត្រីដែលត្រូវបានសម្លាប់នៅណាហ្គាវើដោយចាក់ជាច្រើនកំបិត បានសរសេរថានេះជាលើកទី១ហើយជាការឈឺចាប់បំផុតសម្រាប់ជីវិតខ្ញុំ ពេលនេះសមត្ថិកិច្ចក៏បានខំដុតដៃដុតជើងដែរដើម្បីតាម ចាប់ឃាតករមកផ្ដន្ទាទោសតាមច្បាប់ដែរ ដោយឡែកខ្ញុំសុំ បងប្អូនប្រជាជនយើងបើសិនបានឃើញឃាតករក្នុងរូបនេះ សូមជួយផ្ដល់ពត៌មានដល់សមត្ថកិច្ចដែលនៅជិតបំផុត ឬ ផ្តល់ពត៌មានមកដល់ខ្ញុំតាមរយៈលេខទូរស័ព្ទ070666777 ខ្ញុំនឹងជូនសារគុណនៅពេលចាប់បានជន នេះមកទទួលទោសតាមច្បាប់។

លោកបន្តថា សូមអូនទៅកាន់សុខគតិភពចុះ កាងារដែលសេសសល់ទុក អោយសមត្តិកិច្ចនិងច្បាប់ដោះស្រាយចុះ សូមព្រលឹងអូនកុំ នៅវិលវ៉ុលទៀតអី! ខ្ញុំសូមអរគុណថ្នាក់ដឹកនាំដែលបាន យកចិត្តទុកដាក់ និងជំរុញស្មារតីកងកំលាំងក្នុងការស្វែងរក យុត្តិធម៌អោយគ្រួសារខ្ញុំ…»។

សូមរំលឹកថា ស្ត្រីរូបស្រស់ស្អាត ឈ្មោះហ្គិច អាយុ ៣៧ឆ្នាំ ជាកុងស៊ី(ទទួលបញ្ចាំ) នៅកាស៊ីណូ ណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អា ក និងចា/ក់សម្លា/ប់ជាច្រើនកាំបិត ស្លា/ប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង៦០ម៉ឺននដុល្លាអាមេរិក ដោយសុវត្តិភាព។ នេះ បើយោងតាមហ្វេសបុក Dan Heng Enter ៕