ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យស្រូវអង្ករ និងប្រព័ន្ធកសិ-ស្បៀងអាហារ ដោយផ្ដោតលើដំណាំស្រូវជាមូលដ្ឋាននៅកម្ពុជា។
ការពង្រឹងប្រតិបត្តិការនេះ ធ្វើឡើង ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារររវាង លោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងសម្តែងការគាំទ្រចំពោះការបន្តកិច្ចសហការទៅមុខទៀត ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់ចំពោះប្រព័ន្ធកសិ-សន្តិសុខស្បៀងលើវិស័យស្រូវអង្ករនេះ។
វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទំនាក់ទំនងភាពជាដៃគូយូរអង្វែង ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងលើកកម្ពស់វិស័យស្រូវអង្កររបស់កម្ពុជា។
នៅឆ្នាំ ១៩៩៦ បន្ទាប់ពីធ្វើការក្នុងភាពជាដៃគូរយៈពេល ៣០ឆ្នាំមក ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងចុងក្រោយក្នុងការពង្រឹងវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា តាមរយៈកម្មវិធីស្រាវជ្រាវនិងបណ្តុះបណ្តាលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយបាននាំយកនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទៅកាន់កម្រិតថ្មីមួយទៀត ក្នុងគោលដៅជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសនាំចេញអង្ករដ៏សំខាន់នៅក្នុងពិភពលោក៕ ដោយ៖ ពុទ្ធិពល