ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានហៅអ្នកសារព័ត៌មានអនឡាញទាំងអស់មកធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។
ការស្នើនេះ បន្ទាប់ពីមានករណីអ្នកសារព័ត៌មានអនឡាញម្នាក់បានប្រើសំដីមិនសមរម្យលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ ចំពោះអ្នកជួយសង្គ្រោះជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីកន្លងមកនេះ នៅលើស្ពានជ្រោយចង្វារ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន នាថ្ងៃ២៦ មករា សម្តេចតេជោថ្លែងថា ”រឿងនៅលើស្ពានជ្រោយចង្វារគួរ បញ្ឈប់ទៅ ប៉ុន្តែអ្វីដែលខ្ញុំមិនយល់នោះ ដោយមិនដឹងថាតើឯកឧត្តម កាញារីទ្ធដោះស្រាយ យ៉ាងម៉េច?ប្រហែលយើងបាន ឃើញតាមបណ្តាញសង្គម គឺមានអ្នកគ្រោះថ្នាក់ចរាចរណ៍ជារឿងមួយ ហើយអ្នកមកជួយជារឿងមួយ តែរឿងកកស្ទះចរាចរណ៍មិនគួរឲ្យកើតមានទេ”។
សម្តេចបានលើកឡើងថា “ការជួយគ្នាជារឿងចាំបាច់ ប៉ុន្តែខុសឆ្គងនោះគឺអ្នកសុំទោសមិនបានសុំទោសបូលីសទេ តែសុំទោសអ្នកសារព័ត៌មាន តើកាសែតហ្នឹងមានសិទ្ធិអ្វី? រឿងនេះឃើញមានការផ្សាយពីរបស់កោះសន្តិភាពបានផ្សាយថាដោយមានការបកស្រាយពន្យល់របស់លោក ស សុខា គឺមានការចេញមកគាំទ្រ។ ពេលនោះបើកហ្វេសប៊ុករបស់ ស សុខា ទើបឃើញពីរបៀបសុំទោស! អត់ដឹងថាតើអ្នកកាសែតមានសិទ្ធិអ្វី ទៅគំរាមកំហែងគេបែបហ្នឹង? លោកខៀវ កាញារីទ្ធអត់និយាយអ្វីមួយមាត់ទេត្រឹមតែស៊ែមកពី លោក ជុំ កុសល់ ទេ”។
សម្តេចបានលើកឡើងថារឿងហ្នឹងចាំបាច់អីទាល់តែសោះគឺដំបូងត្រូវតែជួយគេសិន ក៏ «…» មិនសមហេតុសមផលទេ ការប្រើសំដីបែបនេះបើខ្លួនជាបូលីសខ្ញុំមិនថាទេ ប៉ុន្តែខ្លួន គ្រាន់មានទូរស័ព្ទឡាយ បើឡើងវិញមើល ។ អីញ្ចឹងទេបង្កើតបាន ជារឿង មួយឈុតធំទៅ »។
សម្តេចតេជោក៏បានលើកឡើងថាចំពោះករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារនេះក៏មានអ្នកខ្លះមានមតិជ្រុលមួយហួសដែរដោយសារគួរតែ លុបអាជ្ញា បណ្ណ អ្នកខ្លះឲ្យ ព្រះរាជ្ញាចោទប្រកាន់ តែមិនគួរគេ ឈប់បានឈប់ទៅ ហើយដកបទពិសោធន៍។
សម្តេចតេជោក៏បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានមិនមែនជានគបាលយុត្តិធម៌ទេ ឯអ្នកជួយគេក៏មិនមែននគរបាលយុត្តិធម៌ទេប៉ុន្តែគាត់មានចិត្តចង់ជួយ។
សម្តេចបានបន្ថែមថា «យើងទើបតែជួបគ្នាជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤មករាកន្លងមកតែបែរកើតរឿងបែបនេះ។ ឥឡូវឯកឧត្តម កាញារីទ្ធហៅអ្នកព័ត៌មានទៅធ្វើការអប់រំបណ្តុះបណ្តាល ព្រោះខុសម្នាក់ឲ្យទៅទទួលបទពិសោធន៍ទាំងអស់គ្នា»។
សម្តេចតេជោបានស្នើសុំកុំឲ្យមានករណីដូចជារឿងនៅលើស្ពានជ្រោយចង្វារបន្តទៀតផងដែរ៕ ដោយ៖ រិន ចំរើន