លោក យឹម ស៊ីណន ត្រូវបានតុលាការបង្គាប់ឲ្យដោះលែងវិញហើយនៅយប់នេះ

ភ្នំពេញ: លោក យឹម ស៊ីណន ត្រូវបានតុលាការសម្រេចបង្គាប់ឲ្យដោះលែងវិញហើយនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

ការដោះលែងគឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកយឹមស៊ីណនបានចេញវីដេអូសូមព្រះរាជទានទោសពីព្រះមហាក្សត្រនិងសុំទោសសម្ដេចតេជោ ហ៊ុន សែន។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមីនាបានចេញដីកាឱ្យឃុំខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោមបទ «ប្រមាថចំពោះព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕