កម្ពុជា និង ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី សម្រាប់វិស័យអប់រំសុខាភិបាល ថាមពលសមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មបសុសត្វនិងផលិតកម្មជលផលសមុទ្រ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃនេះបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី និង ជំនួយឥតសំ ណងសម្រាប់គម្រោងចំនួនប្រាំមួយដែលមានតម្លៃសរុប៣៦១,៤លានដុល្លារ។ រួមជាមួយកិច្ច ព្រមព្រៀងថ្មីទាំងនេះប្រាក់កម្ចីនិងជំនួយឥតសំណងសរុបដែលបានចុះកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០២២នេះមានចំនួន៥៧៦,៣លានដុល្លារដែលក្នុងនោះ១៦៣,៧លានដុល្លារជាសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

គម្រោងថ្មីខាងលើនឹងជួយជំរុញការអប់រំ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) នៅកម្ពុជាពង្រីកសេវាថែទាំសុខភាពនៅតាមតំបន់ព្រំដែនពន្លឿនអន្តរកម្មថាមពល ស្អាតរបស់ប្រទេសពង្រឹងពាណិជ្ជកម្ម និង សមត្ថភាពប្រកួតប្រជែងនិង គាំទ្រដល់ផលិតកម្ម បសុសត្វនិងជលផលសមុទ្រប្រកបដោយអាកាសធាតុឆ្លាតវៃ (climate smart)។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុកម្ពុជានិងនាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាលោកស្រី Jyotsana Varma បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងពិធីផ្លូវការមួយនៅរាជធានីភ្នំពេញ។

លោកស្រី Jyotsana Varma មានប្រសាសន៍ថា«គម្រោងទាំងប្រាំ មួយដែលបានចុះហត្ថលេ ខាថ្ងៃនេះ នឹងគាំទ្រដល់អាទិភាពនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។គម្រោងទាំងនេះនឹងគាំទ្រប្រព័ន្ធសុខាភិបាលនិងការអប់រំរបស់កម្ពុជាក្នុងការពង្រឹងធនធានមនុស្សឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈដំណោះស្រាយកាត់បន្ថយនិងបន្សាំព្រមទាំងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។»
គម្រោងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិដែលមានទឹកប្រាក់៧០លានដុល្លារនឹងជួយកម្ពុជាអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជាពិសេសក្នុងវិស័យ STEM ខណៈដែលប្រទេសប្រាថ្នាចង់ប្រែក្លាយខ្លួនទៅជាសេដ្ឋកិច្ចដែលជំរុញដោយប ច្ចេកវិទ្យាជាមួយនិងចំណេះដឹងជាមូលដ្ឋាន។គម្រោងនេះមានគោលបំណងបង្កើនប្រសិទ្ធភាពការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិនិងសំដៅជំរុញឱ្យមានការចុះឈ្មោះចូលរៀនខ្ពស់នៅក្នុងសាលាជំនាន់ថ្មីជាពិសេសក្នុងចំណោមកុមារី។

គម្រោងសុខភាពតំបន់ព្រំដែននៃមហាអនុតំបន់មេគង្គ(GMS)កម្ពុជាដែលមានទឹកប្រាក់៣២,៥លានដុល្លារនឹងពង្រីកសេវាសុខភាពឱ្យបានដល់ពលករចំណាកស្រុកជាច្រើនពាន់នាក់ដែលងាយរងគ្រោះនឹងហានិភ័យសុខភាពទូទៅនិងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ហើយគម្រោងនេះក៏នឹងធ្វើការសាកល្បងគម្រោងធានារ៉ាប់រងសុខភាពដែលមានតម្លៃទាបសម្រាប់ពលករចំណាកស្រុកនិងពង្រឹងការប្រើប្រាស់សេវាសុខាភិបាលក្នុងចំណោមអ្នកជំងឺដែលមិនត្រូវសម្រាកពេទ្យ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតផងដែរ។
កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលដែលមានទឹកប្រាក់៧៣លានដុល្លារមានរួមបញ្ចូលនូវកំណែទម្រង់គោលនយោបាយនិងការវិនិយោគគម្រោងដែលនឹងគាំទ្រគ្នាទៅវិញទៅមកដើម្បីបង្កើនផលចំណេញនិងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគពីវិស័យសាធារណៈនិងឯកជនក្នុងបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពលនិងថ្មផ្ទុក។កម្មវិធីនេះក៏នឹងកំណត់គោលដៅថាមពលស្អាតសម្រាប់ប្រទេសនិងរួមបញ្ចូលផែនការអភិវឌ្ឍន៍ថាមពលនិងប្រើប្រាស់ថាមពលប្រសើរជាងមុនទៅក្នុងវិស័យនានារួមទាំងហេដ្ឋារចនាសម្ព័ន្ធចម្បងៗដែលធន់នឹងអាកាសធាតុផងដែរ។

កម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែងដែលមានទឹកប្រាក់៥០លានដុល្លារនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតនៅកម្ពុជាដើម្បីធ្វើកំណែទម្រង់ការវិនិយោគនិងបរិយាកាសធុរកិច្ចជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យមនិងកែលម្អគោលនយោបាយពាណិជ្ជកម្មនិងកិច្ចសម្រួលពាណិជ្ជកម្ម។កម្មវិធីនេះនឹងគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមថ្មីចំនួន៥0 000 ដើម្បីចុះបញ្ជីពាណិជ្ជកម្មតាម ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម។

គម្រោងកែលម្អសុខភាពនិងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែនក្នុងមហាអនុតំបន់មេគង្គ(GMS)ដែលមានទឹកប្រាក់៦២,៩លានដុល្លារនឹងជួយលើកកម្ពស់ផលិតកម្មបសុសត្វប្រកបដោយអាកាសធាតុឆ្លាតវៃនិងកែលម្អនិរន្តរភាពខ្សែសង្វាក់តម្លៃបសុសត្វ។គម្រោងនេះមានគោលដៅបង្កើនពាណិជ្ជកម្មផ្លូវការក្នុងតំបន់សម្រាប់ផលិតផលបសុសត្វនិងបសុសត្វជាមួយប្រទេសជិតខាង។
គម្រោងជលផលឆ្នេរនិងសមុទ្រប្រកបដោយនិរន្តរភាពដែលមានទឹកប្រាក់៧៣លានដុល្លារសំដៅលើខេត្តជាប់មាត់សមុទ្រចំនួន៤ក្នុងប្រទេសកម្ពុជាដើម្បីទប់ទល់នឹងការធ្លាក់ចុះយ៉ាងគំហុកនៃវិស័យជលផលលើកកម្ពស់ការចិញ្ចឹមជលផលសមុទ្រប្រកបដោយនិរន្តរភាពនិងកែលម្អ ទី តាំងប្រមូលទុកផលនេសាទដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពអាហារសមុទ្រ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតឡើងវិញនូវជលផលក្បែរឆ្នេរសមុទ្រប្រមាណ៤0%ទៅជាសហគ្រាសប្រកបដោយផលិតភាពនិងនិរន្តរភាពនិងបង្កើនប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍ឆ្នេរសមុទ្រប្រហែល២00 000 នាក់៕ ដោយ៖ គង់ សេដ្ឋាមុនី