បន្ទាយមានជ័យ៖ ជនរងគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស និងជនមានពិការទូទៅ ចំនួន ៦៥០នាក់ទទួលដៃ-ជើងសិប្បនិម្មិត ក្រោម យុទ្ធនាការផលិត និងផ្តល់ដៃ-ជើងសិប្បនិម្មិតជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីន/ សំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស )និងជនមានពិការភាពទូទៅ។
យុទ្ធនាការខាងលើនេះ ក្រោមគំនិតផ្តួចផ្តើមរវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ដោយមានការគាំទ្រពីក្រុមហ៊ុន Jaipor Foot ក្រោមមូលនិធិសប្បុរធម៌នៃអង្គការ BMVSS ក៏ដូចជាដើម្បីចូលរួមអបអរសាទរការរឹតចំណងសាមគ្គីភាព និងមិត្តភាពកម្ពុជា-ឥណ្ឌា នៃខួបទី៧០ឆ្នាំ។
ជាលទ្ធផល នៃយុទ្ធនាការនេះ មានជនរងគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស និងជនមានពិការទូទៅ ចំនួន ៦៥០នាក់ ដែលគិតជាអវៈយវៈសិប្បនិម្មិតចំនួន ៦៧៣គ្រឿង និងឧបករណ៍ជំនួយចំនួន២៧គូរ ដែលបានមកពីស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ និងមកពីបណ្តាលខេត្តមួយចំនួនទៀតដូចជា ខេត្តបាត់ដំបង ឩត្តរមានជ័យ និងសៀមរាប បានមកទទួលដៃ-ជើងសិប្បនិម្មិត៕