ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញសារសូមអភ័យចំពោះការផ្សាយព័ត៌មាន ខុស តាមរយៈ សហការីដែលបញ្ជូនមក កាលពីព្រឹកមិញ ពាក់ពាក់ព័ន្ធករណីអ្នករត់ម៉ូតូកង់ ៣ ប្រគល់កាមេរ៉ារបស់អ្នកថតរូបហ្វីលីពីនវិញ។
លោក ខៀវ កាញារីទ្ធ បាន ឱ្យដឹងនៅមុននេះថា ម្ចាស់ហាងសប្បាយណាស់ ប្រគល់កាមេរ៉ារបស់អ្នកថតរូបហ្វីលីពីនដែលអ្នករត់ម៉ូតូកង់ ៣ យកទៅលក់ ត្រលប់ជូនម្ចាស់ដើមវិញ ។ ហើយលោកក៏សូមអភ័យទោសដែលផ្សាយព័ត៌មានខុសតាមសហការីដែលបញ្ជូនមក កាលពីពេលព្រឹកមិញនេះ »។
កាលពីព្រឹកមិញលោក ខៀវកញារីទ្ធិ ឱ្យដឹងថាកាលពីថ្ងៃ ១០ ខែឧសភា ម៉ោងប្រហែល ៣ រសៀល មានជនជាតិហ្វីលីពីនមួយក្រុម ដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍អាស៊ានហ្កេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលដែលគាត់ធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន»។
លោកបន្តថា « ក្នុងកាមេរ៉ានោះមានរូបថតព្រឹត្តិការណ៍មួយចំនួនធំ មិនទាន់បានកូពីចេញ ហើយកាមេរ៉ានោះមានតម្លៃថ្លៃគួរសមដែរ។ ពួកគាត់បានព្យាយាមស្វែងរក តែរកមិនឃើញ។ ពេលធ្វើដំណើរ គាត់បានថតរូបជាប់ពូតុកៗ ដោយចៃដន្យ»។
តាមរយៈការចុះផ្សាយពីបណ្តាញសារព័ត៌មានានា ឱ្យដឹងថា ម្ចាស់កង់បីដឹកភ្ញៀវបរទេសភ្លេចកាមេរ៉ាលើកង់បី គាត់មិនព្រមសហការសោះ ព្យាយាមរត់គេចរហូតឃាត់ខ្លួនបាននៅផ្លូវជាតិលេខ១ មុខវត្តស្លាកែត ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារគគីរ សមត្ថកិច្ចនាំទៅចង្អុលហាងដែលគាត់យកកាមេរ៉ាទៅលក់ចំនួន400$ នៅមុខសណ្ឋាគារសជិតផ្សាថ្មី សមត្ថកិច្ចកំពុងសួរនាំតាមជំនាញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។
ចំណែកឯកាមេរ៉ានោះ ម្ចាស់ហាង(Sabbay Nash Camera Shop)បានទិញពីអ្នករត់កង់បី និងពិនិត្យមេីលរួចបង្ហោះស្វែងរក ម្ចាស់កាមេរ៉ានោះ និងបានទាក់ទងប្រគល់ជូនម្ចាស់ដេីមវិញហើយ៕