នាយករដ្ឋមន្រ្តី បញ្ជាជាបន្ទាន់ ឲ្យអ្នកពាក់ព័ន្ធយកសត្វក្ងោកទៅផ្ទះម្ចាស់ចិញ្ចឹមវិញដោយគ្មានអែលអង់

ភ្នំពេញ ៖ ដោយបានទទួលសារពីប្រជាពលរដ្ឋជុំវិញរឿងរ៉ាវសត្វក្ងោករបស់ពលរដ្ឋម្នាក់ចិញ្ចឹមហើយត្រូវបានរដ្ឋបាលព្រៃឈើចាប់យកនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃ២៨ កុម្ភៈនេះ បានចេញបទបញ្ជាក្តៅៗដោយគ្មានពន្យាពេលទេ គឺ ឲ្យក្រុមមន្រ្តីពាក់ព័ន្ធនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកសត្វក្ងោកដែលដកហូតពីបុរសម្នាក់នៅខេត្តកំពង់ឆ្នាំងយកទៅឲ្យម្ចាស់ចិញ្ចឹមនាថ្ងៃទី២៨ កុម្ភៈ…

គួរឱ្យអាណិត! ក្មេងស្រីអាយុ ១១ ឆ្នាំ ម្នាក់លង់ទឹកស្លាប់នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំ៖ ក្មេងស្រីមា្នក់ឈ្មោះ ឡេះ សាលីណាស់ ភេទស្រី អាយុ១១ ឆ្នាំ រស់នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ បានលង់ទឹកស្លាប់នៅចំណុចទឹកអូរមុខស្ពានកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០…

កុមារខ្លះ គ្មានឪពុកម្តាយ អាណាព្យាបាល តាមមើល ហ៊ានប្រថុយប្រថាន តាមអនឡាញ

ភ្នំពេញ ៖ ក្នុងបទបង្ហាញមួយរបស់ លោក រឿង សេរីតារា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ស្តីពីការពង្រឹងយន្តការរាយការណ៍ និងឆ្លើយតបករណីនៃការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ នាថ្ងៃ២៤ កុម្ភៈ បានឲ្យដឹងថា កុមារខ្លះ…

គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់យកជីវិតក្មេងស្រីម្នាក់នៅលើផ្លូវជាតិលេខ ៥១

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់យកជីវិតក្មេងស្រីម្នាក់ឈ្មោះ វន រតនា ភេទស្រី អាយុ ១៧ឆ្នាំ នៅលើផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រលេខ 33-34 ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង យប់ថៃ្ងទី២៣ ខែកុម្ភៈ…

សម្ដេចតេជោ ហាមពលរដ្ឋ កុំប៉ះ កុំដំ កុំដុត កុំគប់លេង និងកែច្នៃ ពេលឃើញគ្រាប់មីន

ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ បើឃើញគ្រាប់មីន ឬគ្រាប់មីនទាន់ផ្ទុះ កុំប៉ះពាល់ កុំដំ…

ខេត្តតាកែវទៀតហើយ ! ក្មេងទំនើង ៤នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគប់កញ្ចាក់រថយន្តគេ

តាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៃខេត្តតាកែវ បានស្រាវជ្រាវឈានដល់ការបង្ក្រាបបានមុខសញ្ញាក្មេងទំនើងចំនួន ៤នាក់ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចាក់រថយន្ត) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦:១៥នាទី នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩…

មន្ត្រីនៃគរបាលចរាចរណ៍ខេត្តតាកែវម្នាក់ ត្រូវបានចាប់ខ្លួន ពីបទរំលោភលើកុមារីអាយុ ១៣ឆ្នាំ

ខេត្តតាកែវ៖ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកគីរីវង្សបានចាប់ខ្លួនមន្ត្រីប៉ូលិសចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ ១៣ឆ្នាំ ក្រោយពីសាច់ញាតិនិងអាណាព្យាបាលកុមារីរងគ្រោះដាក់ពាក្យបណ្តឹងស្វែងរកការអន្តរាគមន៍។ តាមពាក្យបណ្តឹងដែលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រាសាទកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣បានរៀបរាប់ថា ឈ្មោះ ណឹម មួង ភេទប្រុស អាយុ ៥៤ឆ្នាំបានប្តឹងឈ្មោះ ខាន់ ពុទ្ធី…

ឃាត់ខ្លួនបុរសម្នាក់លួចដោះបាឡុងត្រង់ស្វ័រនៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ សមត្ថកិច្ចឃាត់បានខ្លួនបុរសជាជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងលួចដោះបាឡុងត្រង់ស្វ័រដើម្បីបំរ៉ុងយកស្ពាន់ ស្ថិតនៅមុខអាគារទុកចោលសាងសង់មិនទាន់រួច កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈម្នាក់ទៀតរត់គេខ្លួន។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោងប្រហែល១២:០០នាទីរំលងអាធ្រាត ស្ថិតនៅផ្លូវតាមផ្លូវជាតិ៤ក្បែរ អតីតស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយករូបភាពមេបញ្ជាការរងអាវុធហត្ថខេត្តតាកែវម្នាក់ បង្កើតគណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់

ខេត្តតាកែវ៖ យុវជនម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវនិងឃាត់ខ្លួនបានកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ក្រោយពីយករូបភាពក្រុមគ្រួសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តម្នាក់ បង្កើតជាគណនី Facebook និង Telegram ក្លែងក្លាយ ក្នុងគោលបំណងជំរិតទារប្រាក់…

គ្រោះថ្នាក់ចរាចរណ៍! យុវតីម្នាក់បានស្លាប់នៅក្រោមកង់រថយន្តធុនធំ១គ្រឿង ខណៈក្មេងស្រីម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តធុនធំសណ្ដោងរ៉ឺម៉កបានបើកបរយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យដួល និងកិនអ្នកជិះម៉ូតូបណ្ដាលឲ្យយុវតីម្នាក់បានស្លាប់ និងក្មេងស្រីអាយុ៤ឆ្នាំម្នាក់ទៀងរងបួសស្រាលម្នាក់ ។ ឧបទ្ទវហេងខាងលើនេះបាន បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថីចោមចៅ ហៅផ្លូវវេងស្រេងក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…