ព័ត៌មានលម្អិត! អ្នកបើករថយន្ត Isuzu សង្ស័យងងុយដេកបើករថយន្តបុករះចូលផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងបួសមនុស្សម្នាក់

ភ្នំពេញ: អ្នកបើក រថយន្តម៉ាក់Isuzuដឹកនំប៉័ងមួយគ្រឿង សង្ស័យងងុយដេកបើកបររេចង្កូតបុករះចូលផ្ទះប្រជាពល នៅវេលាម៉ោង ១១:៤០នាទីនាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ត្រង់ចំណុចតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី ៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបណ្តាលរងការខូចខាតរថយន្ត និងម៉ូតូរួមទាំងបណ្ដាលឱ្យ មានអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនកើតហេតុគេបានឃើញរថយន្តម៉ាកអ៊ីហ្ស៊ុយៗពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញពីប៊ីអ៊ី 64 48 បើកបរតាមបណ្ដោយផ្លូវជាតិលេខ 3 ក្នុងទិសដៅពីកើតទៅលិចលោកធ្វើដំណើរមកដល់ចំណុចទីតាំងកើតហេតុសង្ស័យអ្នកបើកបងងងុយដេកបានរេចង្កូតមកស្ដាំបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យរះត្រូវរថយន្តម៉ាក lexus 300 ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2T-0337ដែលចតនៅក្នុងសាលាបង្រៀនបើកបរ 8 មីនាបណ្ដាលឱ្យវេររថយន្តមកជំហៀងរងការខូចខាតមួយកំណត់មុខហើយរថយន្តបន្តបុករះត្រូវសម្ភារៈលក់គ្រឿងអេឡិចត្រូនិចជាច្រើនទៀតនិងម៉ូតូចំនួន 2 គ្រឿងចតនៅខាងមុខផ្ទះទី១ម៉ូតូម៉ាក scoopy ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HP-4431។ទី 2 ម៉ូតូម៉ាក FTR ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ1GT-0981 ព្រមទាំងបុរសម្នាក់ដែលជាជាងជួសជុលរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សែនជ័យចុះមកដល់ទីតាំងកើតហេតុធ្វើការសម្រស់សម្រួលគ្នាភាគីខាងម្ចាស់រថយន្តបង្កហេតុព្រមចេញសងថ្លៃការខូចខាតទាំងអស់ទៅខាងភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕